ពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្រាកព្យាបាលជំងឺ និងហេដ្ឋារចនាសម្ព័ន្ធនានានៅមណ្ឌលសុខភាពកំពង់ស្រឡៅ!
ពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្រាកព្យាបាលជំងឺ
និងហេដ្ឋារចនាសម្ព័ន្ធនានានៅមណ្ឌលសុខភាពកំពង់ស្រឡៅ!
នាព្រឹកថ្ងៃទី១៣
ខែកក្កដា ឆ្នាំ២០២៦ មានការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្រាកព្យាបាលជំងឺ
និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងបរិវេណមណ្ឌលសុខភាពកំពង់ស្រឡៅ
ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ
ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត
ដោយមានការចូលរួមពីសំណាក់តំណាង អង្គការ World
Vision និងតំណាងក្រុមហ៊ុនGrab ដែលជាដៃគូរសហការឧបត្ថម្ភ
ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ មន្រ្តីរាជការ ក្រុមគ្រូពេទ្យ សិស្សានុសិស្ស
និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ព័ត៌មានទាក់ទង